Many year before the civil war, St. Joseph church is the place for giving formation to young boy to be future priest or call “Minor Seminary”. There are not factory, fence or house around. 1970 when Lon Non expelled Vietnamese out from Cambodia and started civil war, minor seminary was closed and became a refugee camp. During 1975-1992 Khmer Rouge building the factory around and did the fence around. Old building was changed to be the boarding house of student who will be soldier doctor.
1992 Fr. Emile Destombs contact to governor that time for bringing back this place. We can use only last building as the church for Mass, liturgy and meeting and later we got the right all this area and we start to renovation. He look after this church where became the center of pastoral and missionary activities in Cambodia. Many new missionary come stay here for preparing Khmer language. Fr. Emile used Caritas to help many poor people and developing quality of life of Cambodian. Opening Health Center for temporary patients from countryside.
1997 Fr. Werachai Sripramong was nominated to be the parish priest here replace Fr. Emile who was consecrated to be the bishop of Vicariate of Phnom Penh and still continue living here until move to bishop house at Monivong Road. Fr. Werachai still on going the project which started by Bishop Emile: Committee of Charity, Catechism and Liturgy, shelter of patients and program sewing skill for girl. He visited and went to start new Catholic community as Kampot, Takeo, Kampong Chanang and Kandal. Youth group is as the vital group and started the student center here before moving out to a new place and many meetings were arranged here. There French people gathered to be small community also.
2001 Fr. Bob Piche was a parish priest here. He still keep going the mission of the church. Great renovation started in 2008 from the first building and start second building in 2010. Closing program sewing skill for girl in 2006. Starting English Community and Korean Community here for Sunday Mass.
2010 Fr. Bruno Cosme was a parish priest here. All renovation finished. Encourage all committees. Opening kindergarten in 2014
2015 Fr. Roeung Chatsirey was the parish priest here. Continue all mission of the church as Pastoral work, kindergarten, St.John Baptist Student Center etc.
• កន្លែងនេះពីដើមជាកន្លែងអប់រំយុវវ័យ ដើម្បីរៀបចំខ្លួនជាបូជាចារ្យ ហៅងា “អនុទេវវិទ្យាល័យ” ដែលមានសិស្សរាប់រយនាក់ស្នាក់នៅទីនេះ។ ពីមុន បរិវេណជុំវិញនេះ ភាគច្រើនជាក្រុមគ្រួសារ កាតូលិករស់នៅលាយឡំជាមួយពុទ្ធបរិស័ទ។ ប៉ុន្តែ សព្វថ្ងៃនេះ យើងចាត់ទុកតំបន់នេះ ជាតំណាងឲ្យ “ភូមិព្រះមាតា” ព្រោះយើងនៅសល់តែកន្លែងនេះមួយគត់ ដែលជាព្រះសហគមន៍កាតូលិក។
• ព្រះវិហារនេះស្ថាបនាឡើងវិញនៅឆ្នាំ ១៩៩២ ជាកន្លែងតែមួយរបស់ព្រះសហគមន៍កាតូលិក ក្នុងទីក្រុង ដែលទទួលមកវិញក្រោយពីសង្គ្រាមស៊ីវិល។ លោកអភិបាលអេមិល ដេតម្ប ដែលជាបូជាចារ្យ នៅពេលនោះ បានស្វែងរកគ្រីស្តបរិស័ទ ហើយសម្រេចចិត្តចាប់ផ្តើមស្តារព្រះសហគមន៍កាតូលិកកម្ពុជា ពីកន្លែងនេះ។
• លោកមកដល់ទីនេះ គឺពេលនោះជាកន្លែងសម្រាប់និស្សិតពេទ្យទាហានប្រហែល ៣០០ នាក់ មកស្នាក់អាស្រ័យ។ លោកអភិបាលរ៉ាមុសនិងលោកអេមិល បានស្នើរសុំកន្លែងនេះពីរដ្ឋមកវិញ ជាបន្តបន្ទាប់ គឺចាប់ផ្តើមពីអាគារខាងក្រោយបំផុត(អគារ C) សម្រាប់ឲ្យគ្រិស្តបរិស័ទ ជួបជុំគ្នា ដែលមានអភិបូជាតែថ្ងៃអាទិត្យប៉ុណ្ណោះ ។ ក្រោយបានទទួល អាគារទាំងមូល យើងក៏ផ្លាស់ប្តូរ អភិបូជាមកអាគារខាងមុខ(អាគារ A)វិញ ដោយប្រារព្ធអភិបូជាលើកទីមួយ នៅក្នុងឱកាសបុណ្យ ចម្លង ថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៩៩៣ ហើយប្រើរហូតដល់សព្វថ្ងៃ។
• ព្រះសហគមន៍សន្តយ៉ូសែប ជាកន្លែងសម្រាប់អប់រំ ប្រជុំ ទាំងតូចទាំងធំ ដូចជា សន្និបាតរបស់ ព្រះសហគមន៍ទូទាំងប្រទេស, សន្និបាតគ្រូអប់រំជំនឿទាំងក្មេងទាំងមនុស្សពេញវ័យ, សន្និបាតយុវជន គ្រប់កំរិត, សាលាមតេយ្យ, មណ្ឌលសុខភាព ជាកន្លែងសម្រាប់អធិដ្ឋាន នឹងកម្មវិធីសំខាន់ៗ រហូតដល់ឆ្នាំ ២០១៤ បានផ្លាស់ប្តូរកម្មវិធីទាំងនេះ បន្តិចម្តងៗ ទៅធ្វើនៅមណ្ឌលសកម្មភាពភ្នំពេញថ្មី។
• បច្ចុប្បន្ននេះ ព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ជាមជ្ឈមណ្ឌលសកម្មភាពមួយ ក្នុងមណ្ឌល សកម្មភាពទាំង ៩ ក្នុងភូមិភាគភ្នំពេញ ហៅថា “មណ្ឌលសកម្មភាព ភ្នំពេញខាងជើង” ដែលមាន ព្រះសហគមន៍តូចធំទាំងអស់ ៨ ព្រះសហគមន៍ ក្នុងនេះ មានព្រះវិហារហើយ ៧ កន្លែង។
• ពេលចូលក្នុងបរិវេណព្រះសហគមន៍ពីផ្លូវជាតិលេខ ៥ អាគារដំបូងគេ ដែលយើងបានជួប គឺ ជាអាគារសំខាន់មួយ ដែលមានសកម្មភាពគឺ ផ្ទាល់ដី ជាការិយាល័យរបស់លោកបូជាចារ្យ និងបងស្រី មានការិយាល័យផ្នែករដ្ឋបាល បន្ទប់ធំនិងបន្ទប់ប្រជុំ។ ជាន់ទីមួយ គឺ សាលធំមួយ ដែលយើងប្រើសម្រាប់ ពិធីបុណ្យ គឺ អភិបូជាថ្ងៃអាទិត្យ រីឯជាន់ទីពីរ គឺជាកន្លែងស្នាក់របស់ លោកបូជាចារ្យ និងបន្ទប់ប្រជុំធំមួយ។
• អាគារនេះ បានធ្វើដំបូលថែម ដើម្បីពង្រីកកន្លែងសម្រាប់ចូលរួមអភិបូជានៅឆ្នាំ ១៩៩៧។
• អាគារកណ្តាលពណ៌លឿងនេះ មានអាយុជាង ១០០ ឆ្នាំហើយ(១៩១២)។ ពេលមុនជាកន្លែង ដែល កូនសិស្សអនុទេវវិទ្យាល័យស្នាក់នៅ នឹងរៀនសូត្រ។
• សព្វថ្ងៃនេះ ជាន់ខាងលើ គឺ កន្លែងសម្រាប់ទទួលភ្ងៀវ ជាពិសេសបព្វជិត និងលោកបូជាចារ្យ ដែលមករៀនភាសាខ្មែរ។
• រីឯប៉ែកខាងក្រោម ជាបន្ទប់បាយ, បន្ទប់អប់រំជំនឿនិងប្រជុំ, ហាងលក់វត្ថុអនុសាវរីយ៍ និង បន្ទប់អធិដ្ឋានមរណសាក្សី។
• បន្ទប់អធិដ្ឋានមរណសាក្សី(Oratory of Martyrs)៖ បន្ទប់នេះ ស្ថាបនាឡើងនៅថ្ងៃអាទិត្យទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ ឲ្យក្លាយទៅជាកន្លែងសម្រាប់បូជនីយចរណ៍មរណសាក្សី នៅប្រទេស កម្ពុជាមួយកន្លែង ទៀត ក្នុងភូមិភាគភ្នំពេញ។
• មូលហេតុគួរឲ្យកត់សំគាល់គឺ ភូមិព្រះមាតា គឺភូមិដែលមរណសាក្សីរបស់យើងមួយចំនួន ធ្លាប់ រស់នៅនៅទីនេះ ដូចជា លោកអភិបាលឆ្មារ សាឡាស, លោកបូជាចារ្យ ឆ្មារ សាឡឹម, លោកបូជាចារ្យ ទ្រឿង សំរើន។ លោកបូជាចារ្យបព្វជិត បែរណា ជុណសា និង សាមណេររបស់គាត់ពីររូបទៀត ធ្លាប់ស្នាក់អាស្រ័យម្តងម្កាល នៅអនុទេវវិទ្យាល័យ ដែលកាលនោះ ជាសម័យសង្គ្រាម ហើយទីនេះ គឺជំរំជនភៀសខ្លួន។ ហេតុដូច្នេះហើយ នៅទីនេះ ក្លាយទៅជាកន្លែងតែមួយ ដែលជាតំណាងរបស់ ភូមិព្រះមាតា និងភូមិកាតូលិកពីដើមនៅតំបន់នេះ ជាពិសេសគឺ ភូមិនៃមរណសាក្សី។
• អាគារនេះ ពេលចាប់ផ្តើមប្រើឡើងវិញនៅឆ្នាំ ១៩៩២ លោកអភិបាលអេម៊ីល ដែលនៅពេល នោះ លោកជាបូជាចារ្យ បានចាប់ផ្តើមប្រើជាន់ទី ១ សម្រាប់ឲ្យគ្រីស្តបរិស័ទជួបជុំគ្នាថ្ងៃអាទិត្យ ចាប់ពីឆ្នាំ ២០០៨ គ្រីស្តបរិស័ទដែលប្រើភាសាអង់គ្លេស បានប្រើជារៀងរាល់ថ្ងៃអាទិត្យ រហូតដល់សព្វថ្ងៃនេះ ។
• ចំណែកខាងក្រោម នៅពីដើម យើងប្រើសម្រាប់អប់រំជំនឿថ្ងៃអាទិត្យ ប៉ុន្តែនៅឆ្នាំ ២០១៦ យើងបើកថ្មី ជាមណ្ឌលសុខភាពសន្តលូកា សម្រាប់អ្នកជំងឺតាមខេត្ត មកស្នាក់បណ្តោះ អាសន្ន ដើម្បីជួបគ្រូពេទ្យ។
• រីឯជាន់ទីពីរ ក្រោមដំបូល យើងធ្លាប់ប្រើជាកន្លែងអប់រំជំនឿ នៅពេលមានការជួសជុលអាគារ ពណ៌លឿង ឆ្នាំ ២០០៨ - ២០១០។ សព្វថ្ងៃនេះ ជាមណ្ឌលកូនសិស្សក្រីក្រ ហៅ “មណ្ឌល យ៉ូហានបាទីស្ត” ដែលចូលមកស្នាក់នៅ នាឆ្នាំ ២០១៧។
• ឆ្នាំ ២០១៤ ពេលបុណ្យភ្ជុំ លោកអភិបាលអូលីវីយ៉េ បានប្រសិទ្ធិពរលើអាគារតម្កល់អដ្ឋិធាតុ ជំនួសចេតីយ៍ ចាស់ដែលទ្រុឌទ្រោម។ ហើយយកកោដ្ឋជាងមួយរយ មកតម្កល់នៅទីនេះវិញ។
• ឆ្នាំ ២០១៦ ខែមករា យើងបានបញ្ចុះសពរបស់លោកអភិបាលអេមិល ដេតម្ប ដែលជាអ្នក ស្ថាបនា ព្រះសហគមន៍សន្តៈយ៉ូសែប ផ្សារតូចនេះ ហើយជាលោកអភិបាលអស់រយៈ ១០ ឆ្នាំ។ លោកបានបង្រួបបង្រួមគ្រីស្តបរិស័ទដែលខ្ចាត់ខ្ចាយ ហើយកសាងព្រះសហគមន៍នៅ ប្រទេសកម្ពុជា ឡើងវិញ។
• លោកស្ម័គ្រចិត្តបូជាជីវិតបម្រើព្រះសហគមន៍ នៅប្រទេសកម្ពុជា និងចង់ឲ្យរូបកាយរបស់លោក ក្លាយ ទៅជាធូលីដីនៅប្រទេស កម្ពុជានេះ។ នេះជាសក្ខីភាព បង្ហាញផ្លូវវិញ្ញាណជាសាសនទូតយ៉ាង ពិតប្រាកដ។
• មុនសង្គ្រាម ព្រះវិហារនេះ ប្រើសថ្វាយអភិបូជា សម្រាប់កូនសិស្សលោកអភិបាល។ ហើយនៅ ពេលសង្គ្រោម ត្រូវបោះចោលទ្រុឌទ្រោម។ ការជួសជុលដំបូងចាប់ពី ឆ្នាំ ១៩៩៦ ហើយជួសជុល ឡើងវិញម្តងទៀតនៅឆ្នាំ ២០០៩។
• សព្វថ្ងៃនេះ ប្រើសម្រាប់អភិបូជានៅថ្ងៃធម្មតា និងសម្រាប់ភាសាបារាំងនៅថ្ងៃសៅរ៍ពេលល្ងាច។
• ក្នុងព្រះវិហារ រក្សាទុកទ្រង់ទ្រាយព្រះវិហារបែបអឺរ៉ុប ប៉ុន្តែលំអដោយរូបសំណាក តាមរបៀបខ្មែរ គឺ រូបសន្តយ៉ូសែបអារឈើជាមួយព្រះកុមារយេស៊ូ និងរូបព្រះនាងម៉ារី ដែលធ្វើអំពីឈើ។ នៅឆ្នាំ ២០១៣ ធាតុរបស់សន្តីតេរេសា មកដល់ព្រះវិហារនេះ។ លោកឪពុកប៊្រុយណូ បានដាក់ កញ្ចក់ពណ៌ជារូប សន្តីតេរេសា រូបសន្តយ៉ូសែប និង កន្លែងតម្កល់ធាតុឪពុកម្តាយ របស់សន្តីតេរេសា ព្រះកុមារយេស៊ូ។
រូបចម្លាកដ៏ល្បីល្បាញមួយ ដែលទាក់ទងជាមួយព្រះនាងម៉ារីថ្ងៃនេះគឺ រូប Pietà មកពីព្រឹត្តិការណ៍ ទី ៦ ក្នុងការរងទុក្ខលំបាក ៧ ប្រការរបស់ព្រះនាងម៉ារី។ តាមចលនាបទរបស់ជាងចម្លាក់ដ៏ល្បីឈ្មោះមួយគឺ មីកាអែល អាំងចេលឡូ ដែលបង្ហាញការឈឺចុកចាប់បំផុតរបស់ព្រះនាង ដែលកំពុងបីត្រកងសពព្រះយេស៊ូ ក្រោយយកព្រះសពចុះ ពីឈើឆ្កាង។ យើងតម្កល់រូបនេះ មុខវិមានតម្លល់អដ្ឋិធាតុ ដើម្បីផ្តល់សេចក្តីសង្ឃឹម ដល់វិញ្ញាណក្ខ័ន្ធទាំងអស់ ដែលបានរួមស្លាប់ជាមួយការសោយទិវង្គតរបស់ព្រះយេស៊ូហើយ ក៏នឹងរស់ឡើងវិញ ជាមួយព្រះអង្គដែរ។
• នៅសម័យលោកឪពុកបប់ តាមរយៈលោកឪពុកឆ័ត្រសិរីនៅពេលនោះ ទទួលសំណូមពរពី គ្រីស្តបរិស័ទ ឲ្យធ្វើរូបសំណាកព្រះនាងម៉ារី នៅឆ្នាំ ២០០៩ ហើយបានលំអរតុបតែងបរិកាស ជុំវិញយ៉ាងល្អ។
• ក្រោយមកនៅឆ្នាំ ២០១២ លោកឪពុកប៊្រុយណូ បានរៀបចំអាងទឹកជិតផ្លូវចូលព្រះវិហារ ហើយ តម្កល់ព្រះនាងម៉ារីនៅទីនោះ ដើម្បីស្វាគមន៍អស់បងប្អូនដែលចូលមកទាំងអស់។
• ធ្វើឡើងនៅសម័យលោកឪពុកប៊្រុយណូ នៅឆ្នាំ ២០១១ ដោយសារ សន្តយ៉ូសែប ជា សន្តឧបការី របស់ព្រះសហគមន៍សកល ហើយជាសន្តឧបការី របស់ព្រះសហគមន៍កាតូលិក ផ្សារតូច ផងដែរ។
• រូបសំណាកព្រះនាងម៉ារី បីព្រះកុមារ ព្រមទាំងស្នាមញញឹមនេះ បានធ្វើឡើងនៅសម័យលោក ឪពុកប៊្រុយណូ នៅឆ្នាំ ២០១២ ក្នុងឱកាស គោរពថ្ងៃព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើង ស្ថានបរមសុខ ហើយតាំងក្នុងសួនច្បារ។
• នៅឆ្នាំ ២០១៦ លោកឪពុកឆ័ត្រសិរី បានធ្វើដំបូល មានរូបរាងដូចដៃប្រណម្យ គ្របលើរូបសំណាក ព្រះនាងម៉ារី ហើយថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៧ លោកអភិបាល អូលីវីយេ បានប្រសិទ្ធិពរ កន្លែងអធិដ្ឋាននេះទាំងមូល។
រោងតម្កល់សពនេះ សាងសង់នៅកណ្តាលឆ្នាំ ១៩៩៨ តាមរចនាបទ បែបសាលាឆទានរបស់ បងប្អូនខ្មែរ។ ពេលនោះ លោកវីរៈឆ័យជាចៅអធិការ។ ក្រោយបានសាងសង់ហើយ រោងតម្កល់សពនេះ បានជួយសម្រួលដល់បងប្អូនគ្រីស្តបរិស័ទ ដើម្បីអាចយកសពមកព្រះវិហារ សម្រាប់អភិបូជាចុងក្រោយ យ៉ាងងាយស្រួល។ យើងបានប្រើរោងតម្កល់សពនេះ រហូត ដល់សព្វថ្ងៃនេះ។
វេទិកានេះ ជាវេទិកាប្រវត្តិសាស្ត្រមួយរបស់ព្រះសហគមន៍ ដោយសារព្រះសហគមន៍អត់មានព្រះវិហារធំ ដែលអាចដាក់មនុស្សរាប់ពាន់នាក់បាន ដូច្នេះ ពេលយើងមានកម្មវិធីឬពិធីបុណ្យធំៗ យើងតែងតែប្រើទីធ្លា ធំនេះ ដូចជាមួយឆ្នាំ យើងអាចប្រើម្តងឬពីរដង សម្រាប់បុណ្យណូអែលឬបុណ្យចម្លង។ នៅមុនឆ្នាំ ១៩៩៦ ទីធ្លានេះ បានប្រើសម្រាប់កម្មវិធីតែងតាំងបូជាចារ្យ គឺលោកឪពុក ទម្លាប់ សុផល។ ក្រោយមក នៅឆ្នាំ ១៩៩៧ បានសម្រេចចិត្តធ្វើវេទិកាមួយ ដែលយើងបានឃើញរហូតដល់សព្វថ្ងៃនេះ ដើម្បីពិធីតែងតាំងលោកអេមិល ជាអភិបាល។ ក្រោយមក ពេលមានបុណ្យតែងតាំងឧបដ្ឋាកឬបូជាចារ្យ ឬពិធីបុណ្យធំៗ យើងតែងតែប្រើកន្លែងនេះ សម្រាប់ភូមិភាគភ្នំពេញ និងកម្មវិធីអន្តរភូមិភាគ។ វេទិកានេះ រចនាដោយលោកអភិបាលអ៊ីវ រ៉ាមុស សព្វថ្ងៃនេះ ទោះបីកម្មវិធីរបស់ភូមិភាគបានផ្លាស់ប្តូរ ទៅភ្នំពេញថ្មីជាច្រើន ក៏វេទិកានេះនៅតែប្រើសម្រាប់កម្មវិធីផ្សេងៗ ទាំងលក្ខណៈរបស់ព្រះសហគមន៍ផ្ទាល់ ជាមណ្ឌលសកម្មភាព និងជាលក្ខណៈភូមិភាគ បានដដែល។ ព្រះសហគមន៍សន្តយ៉ូសែប នៅថ្ងៃនេះ បានបង្ហើយឆ្នាំទី ២៥ នៃព្រះសហគមន៍ ដោយអរព្រះគុណ ព្រះជាម្ចាស់ ដែលប្រទានសាសនទូត មកប្រកាសដំណឹងល្អ ហើយជួយឲ្យបង្រួបបង្រួមគ្រីស្តបរិស័ទ ដែលខ្ចាត់ខ្ចាយ បានមានជំនឿឡើងវិញ។ យើងទាំងអស់គ្នាជាគ្រីស្តបរិស័ទនៅទីនេះ បានចូលរួមសហការ ជាគណៈកម្មការ ក្រុមចលនាកាតូលិក ។ល។ ពី មួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីបង្ហាញថា ព្រះរាជ្យរបស់ ព្រះអង្គបានកកើតឡើងហើយ។ សូមព្រះអង្គធ្វើដំណើររួមជាមួយយើងខ្ញុំជាជារៀងរហូតតទៅ។
Psartoch, PhnomPenh
info@example.com
+012 345 67890
© St.Joseph Catholic Church. All Rights Reserved.
Designed by Dominic Tech Solution