នៅឆ្នាំ ២០១២ ក្រោយមណ្ឌលសុខភាពបានផ្លាស់ប្តូរកន្លែងទៅហើយ លោកពុកប៊្រុយណូ មានយោបល់ថា ការអប់រំសិក្សាកូនក្មេង មានសារៈសំខាន់ណាស់ ហើយមានកូនក្មេងនៅជុំវិញព្រះវិហារជា ច្រើន ដែលគ្មានឱកាសចូលរៀន បានជាលោកចាប់ផ្តើមសាកល្បងបើកសាលាមតេយ្យ នៅឆ្នាំ ២០១៣ ហើយបើកជាផ្លូវការ នៅឆ្នាំ ២០១៤ ដោយមានកូនសិស្សដំបូង ៧ នាក់ មានអ្នកគ្រូ ២ នាក់គឺ អ្នកគ្រូ ម៉ៅ សាវីន និងអ្នកគ្រូ យ៉ុន ណាគ្រី ដោយមានបងស្រីចាន់ថាណា ស៊ិរិចាន់ថាណាគូល ជាអ្នកគ្រប់គ្រង ហើយបានតុបតែងលំអរ តាមរបៀបសាលាមតេយ្យ ដោយដាក់ឈ្មោះថា សាលាមតេយ្យ“សន្តីម៉ារី”
លោកឆ័ត្រសិរី បានបន្តកិច្ចការនេះ នៅខែកញ្ញា ២០១៥ ដោយទទួលស្គាល់ពីសាលាខណ្ឌ ឫស្សីកែវ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥។ ដោយផ្តល់ឱកាស ឲ្យសិស្សអត់មានសាលារៀន មួយចំនួន បានចូលរៀនដែរ។ ពេលចាប់ផ្តើមឆ្នាំសិក្សា ២០១៦ សាលាមតេយ្យបានទទួលអ្នកគ្រប់គ្រងថ្មី គឺ បងស្រី ដារុនី ស៊ីប្រាម៉ុង ពីក្រុមបព្វជិតាព្រះហឫទ័យព្រះយេស៊ូ បាងកក ដូចបងស្រីចាន់ថាណា ដែរ។
សព្វថ្ងៃនេះ យើងមានកូនសិស្សប្រហែល ២០-៣០ នាក់ ទទួលកូនសិស្សពេញមួយថ្ងៃ ដោយ មានអាហារពេលថ្ងៃត្រង់និងអាហារសម្រន់ ព្រមទាំងមានការបង្រៀនទាំងខាងចំណេះ និងការហ្វឹកហ្នឺន ខាងកាយសម្បទានទៅជាមួយគ្នាដែរ។ ដោយសារមានការរីកចម្រើន និងមានតម្រូវការរបស់ ព្រះសហគមន៍បានសាងសង់អាគារថ្មី ហៅ “អាគារគ្រីស្តទូត”។ ហើយផ្លាស់ប្តូរ មកប្រើប្រាស់ នៅឆ្នាំ ២០២០ ដោយមានបងស្រីក្រុមបព្វជិតាព្រះហឫទ័យព្រះយេស៊ូ ជានាយកសាលា និង អ្នកគ្រូសាវីន និងអ្នកគ្រូណាគ្រី ជួយបង្រៀនមើលថែកូនសិស្ស។ រូមជាមួយអ្នកស្ម័ត្រចិត្តមកជួយដែរ។
Psartoch, PhnomPenh
info@example.com
+012 345 67890
© St.Joseph Catholic Church. All Rights Reserved.
Designed by Dominic Tech Solution