នៅស្រុកពញាឮ មានសរសេរក្នុងប្រវត្តិ ព្រះសហគមន៍ថា ធ្លាប់ព្រះសហគមន៍នៅតំបន់នោះដែរ។ ប៉ុន្តែដោយសារសង្គ្រាម ព្រះសហគមន៍ក៏រលាយបាត់ទៅ។ ចាប់ពីក្រោយសង្គ្រាម គ្រីស្តបរិស័ទមួយចំនួន ដែលធ្លាប់ភៀសខ្លួនទៅក្រៅប្រទេស ដូចជានៅប្រទេសវៀតណាម បានត្រឡប់មកប្រទេសកម្ពុជាវិញ។
នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩០ មេគ្រួសារខ្មែរមួយឈ្មោះ ជំ ជន់ ដែលមានប្រពន្ធជាជនជាតិ វៀតណាម បានយកកូនចៅត្រឡប់មករស់នៅស្រុកពញឭវិញ ក្រោយទៅភៀសខ្លួននៅប្រទេសវៀតណាម យូរឆ្នាំ។ គាត់មកតាំងទីលំនៅនៅភូមិកំពង់ហ្លួង ដោយយកមុខរបរជាជាងចម្លាក់ស្ពាន់ ដូចអ្នកភូមិ ទូទៅនៅតំបន់នោះដែរ។ ពេលបុណ្យចម្លងឬបុណ្យណូអែល តាជន់ តែងតែជួលឡាន យកគ្រួសារមក ចូលរួមអភិបូជា នៅព្រះវិហារផ្សារតូច។
មានលោកបូជាចារ្យ និងគ្រិស្តបរិស័ទជាច្រើន ទៅភូមិនោះម្តងម្កាល បានឃើញអត្តសញ្ញាណ របស់គ្រួសារកាតូលិកនេះ ដោយសារ ឃើញរូបភាពព្រះយេស៊ូព្រះនាងម៉ារី និងសម្តេចប៉ាបបិទលើជញ្ជាំង។ នៅខែឧសភា ឆ្នាំ ២០០៧ លោកឆ័ត្រសិរី តាមរយៈលោកតាដឺម៉ងតេរ៉ូ ពីស្វាយប៉ាក បានទៅសួរសុខទុក្ខ និងទំនាក់ទំនងបងប្អូននៅទីនោះ ជារឿយៗ ។ ជូនកាល យកអ្នកនាំសារទៅជូនឲ្យដែរ ដើម្បីមានស្គាល់ពត៌មានពីព្រះសហគមន៍។
ឆ្នាំ ២០០៨ ចាប់ផ្តើមមានការអប់រំជំនឿខ្លះៗ សម្រាប់កូនចៅតាជុននៅក្នុងផ្ទះពួកគាត់តែម្តង ហើយមាន អភិបូជាម្តងម្កាលនៅទីនោះ។
ឆ្នាំ ២០១០ លោកវ៉ាំងសង់បន្តការណែនាំថែទាំ បានយកយុវជនពីស្វាយប៉ាកនិងផ្សារតូចខ្លះ មកជួយបង្រៀន ហើយរួបរួមក្មេង នៅក្នុងផ្ទះរបស់មីងបុប្ផា កូនស្រីរបស់តាជន់ បានជាង ២០ នាក់។
ឆ្នាំ ២០១២ អង្គការកាតូលិក OBV ចង់ជួយកូនស្រីដែលអាចជួបបញ្ហាជួញដូរមនុស្ស បានសហការជាមួយ លោកពុកទិញដីមួយកន្លែង ដើម្បីបង្កើតមណ្ឌល ប៉ុន្តែមិនបានជោគជ័យទេ ក៏ផ្អាកគម្រោងការទៅ។
នៅឆ្នាំ ២០១៤ លោកពុកឆ័ត្រសិរី ត្រឡប់មកបន្តបេសកកម្មវិញ លោកបន្តការអប់រំដោយមាន បងស្រីសុភ័ក្ត្រាជួយ និងមានអភិបូជាពេលបុណ្យធំៗម្តង ព្រោះប្រពន្ធរបស់តាជន់ឈឺមិនអាចទៅឆ្ងាយ បានទេ។ អង្គការបានប្រគល់ដីឲ្យព្រះសហគមន៍នៅឆ្នាំ ២០១៤ លោកឪពុកបានចាក់ដីនិងរៀបចំខ្លះៗ ក៏អស់អាណ័តិទៅទទួលខុសត្រូវនៅផ្សារតូចវិញនៅឆ្នាំ ២០១៥។
ឆ្នាំ ២០១៥ លោកឪពុក ឆាល កាលេ បន្តបេសកកម្ម នៅតែមកសួរសុខទុក្ខជារឿយៗ។ ចុងឆ្នាំ ២០១៩ លោកឪពុកចន ប៉ែង បានទទួលខុសត្រូវដំបន់នេះ តែងនាំក្រុមសង្គហៈ ចុះមកសួរសុខទុក្ខ និង ថ្វាយអភិបូជាឲ្យពួកគាត់មួយខែម្តង និងបន្តការប្រកាសដំណឹងល្អនៅទីនេះ។
ឆ្នាំ ២០២២ លោកឪពុកអូហ្គូស្ទិន វ៉ន បន្តការណែនាំថែទាំ បានបន្តបេសកកម្ម។
Psartoch, PhnomPenh
info@example.com
+012 345 67890
© St.Joseph Catholic Church. All Rights Reserved.
Designed by Dominic Tech Solution